KH EMPIRE

អន្ទាក់របស់ព្រានព្រៃអប្រិយ ១២១ ខ្សែ ត្រូវមន្ត្រីឧទ្យានុរក្ស សហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោះចេញ

កម្លាំងមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃតាតៃ ស្នាក់ការល្បាតកោះប៉ោ បានសហការជាមួយកងរាជអាវុធហត្ថ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើការល្បាត រុករក ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រង់ចំណុចនិយាមកា (២៨៨៧៦៦-១២៨៥៦៩០) ដកធ្វើការដកហូតអន្ទាក់សំរាប់ចាប់សត្វព្រៃបានចំនួន ១២១ខ្សែ ដែលជារបស់អញ្ញាតជន ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្នុងដែនជម្រកសត្វព្រៃតាតៃ។ ចំពោះវត្ថុតាងបានយកមករក្សាទុកនៅស្នាក់ការល្បាតកោះប៉ោ នៅថ្ងៃទី ៥ មិថុនា ឆ្នាំ ២០២៤៕

Exit mobile version