KH EMPIRE

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ និងមន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំសង្កែ ចុះបង្ក្រាបបទល្មើស ដកហូតបានរណាយន្តតូច ១គ្រឿង និងដោះអន្ទាក់ ១១៣ ខ្សែ

ថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២៤ មន្រ្តីឧទ្យានុរក្សស្នាក់ការភ្នំសង្កែ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ សហការជាមួយកម្លាំងយោធាសឹករងស្រុកឆែប ចំនួន០៥នាក់ ចុះល្បាតចំណុច ជើងភ្នំបារាយណ៍ ជាំម្លូរ និយាមកាលេខ ៥៥៦៩៧៣៦-១៥៥៥៣៧៩ ស្ថិតក្នុងភូមិខាំកឺត ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ដកហូតរណារយន្ត ចំនួន០១គ្រឿង និងអន្ទាក់ ចំនួន១១៣ខ្សែ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការភ្នំសង្កែ ៕

Exit mobile version