KH EMPIRE

រដ្ឋបាលជលផលព្រែកទាល់ សហការជាមួយមន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារព្រែកទាល់ និងកម្លាំងរដ្ឋបាលស្រុកឯកភ្នំ ចុះបង្ក្រាបបទល្មើសជលផល

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់ បានចូលរួមសហការជាមួយ លោក ស៊ាន សំអុល នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ សហគមន៍នេសាទព្រែកទាល់ ដោយមានការចូលរួមពីកម្លាំងប៉ូលិសប៉ុស្តិ៍កោះជីវាំង កងរាជអាវុធហត្ថស្រុក ធ្វើការចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅលំហទន្លេសាប ចំណុចអាស្បៃវែង កោះដាច់ ពាមកោះក្អែក ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលក្រុមការងារសម្រេចបានចំនួន ០៣ ករណី ៕

Exit mobile version