KH EMPIRE

ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្ដីឧទ្យានុរក្សក្រុមល្បាតទី១ ដកហូតរណាយន្តតូច ១គ្រឿង មនុស្សគេចបាត់

ថ្ងៃទី ៨ មិថុនា ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្ដីឧទ្យានុរក្សក្រុមល្បាតទី១ ចំនួន៥នាក់ ប្រើប្រាស់ម៉ូតូចំនួន៥គ្រឿង ភ្ជាប់ជាមួយអាវុធCKCចំនួន១ដើមគ្រាប់១០គ្រាប់ បានចុះល្បាតដល់ចំណុចឬស្សីស្រុកUTM0417459-1537825 ស្ថិតនៅក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីអារកាត់ឈើក្រាក់ដោយប្រើប្រាស់រណាយន្ដ បង្កដោយអញ្ញាតជន (ជនសង្ស័យរត់គេចខ្លួន) បន្សល់ទុកនូវរណាយន្ដខ្នាតតូចចំនួន១គ្រឿង និងបានកសាងសំណុំរឿងបន្ដស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

ចំពោះវត្ថុតាងយកមករក្សាទុកនៅស្នាក់ការអូរប៉ារ៉ា និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន១២សន្លឹក ៕

Exit mobile version