KH EMPIRE

មន្រ្តីឧទ្យានុរក្ស ស្នាក់ការហាលៀមសែនជ័យ ប្រទះឃើញអេស្កាវ៉ាទ័រ ១គ្រឿងកំពុងឈូសឆាយដី

នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្ស ស្នាក់ការហាលៀមសែនជ័យ ចំនួន ៣ នាក់ បានចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ នៅចំណុចនាគរាជនិយាមកា 294096 1579774 ស្ថិតនៅក្នុងភូមិហាលៀមសែនជ័យឃុំអំពិល ស្រុក បន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដោយប្រទះឃើញ អេស្ការ ចំនួន ១ គ្រឿង កំពុងកាយដី និងឈូសឆាយព្រៃតាមអូរនៅចំណុចខាងលើ។

ដោយមានការណែនាំ តាមទូរស័ព្ទពីលោក ភួង លីណា ប្រធានមន្ទីរបរិស្ថានឲ្យមន្ត្រី យើងបញ្ឈប់មិនអនុញ្ញាតអោយកាយដីព្រៃក្នុងតំបន់ការពារ។ ក្រុមការងារបានសួរនាំរកឯកសារពាក់ព័ន្ធនឹងដីដែលកំពុងកាយដើមឈើទម្លាក់ក្នុងអូរអស់ចំនួន 74 ដើម មានមុខកាត់ ចាប់ពី 0,12- 0,35ម៉ែត្រ គឺ ស្ថិតនៅ អនុក្រឹត្យលេខ245 មិនទាន់មានប្លង់រឹង ត្រឹមត្រូវនៅឡើយ ទេ មានតែលិខិតលេខ2109 សជណ ប ស្ថ របស់ក្រសួងបរិស្ថាន ផែនទីគំនូសបង្ហាញទីតាំងដី នឹងឯកសារពាក់ពន្ធ័ផ្សេងៗទៀត ៕

Exit mobile version