KH EMPIRE

សម្រែកសត្វជ្រូកព្រៃមួយក្បាលទម្ងន់ ៣៩ គ.ក្រ ជាប់អន្ទាក់របស់ព្រានចង្រៃ រហូតងាប់យ៉ាងអណោចអធម្ម នៅចំណុចថ្មដា

ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ លោក ប៊ុន សម្បត្ដិ ជាមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំសំកុស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ អនុវត្តន៍គម្រោងការពារព្រៃឈើតំបន់ជួរភ្នំក្រវាញ បានដឹកនាំក្រុមការងារស្នាក់ការថ្មដា បានធ្វើការល្បាត ទទួលបានលទ្ធផលដូចខាងក្រោម÷

ចំណុចខ្នង់ភ្នំដីក្រហម ត្រង់និយាមការលេខ0272040/1359692 ភូមិដីក្រហម ឃុំឣន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានធ្វើការដោះសារឣន្ទាក់ប្រភេទសាង ខ្សែរនីឡុង បានចំនួន១០ខ្សែរ ក្នុងពេលកំពុងដោះសារលឺសូសម្លេងជ្រូកស្រែក ពេលក្រុមការងារទៅដល់ជនស្មើលរត់គេចខ្លួនបាត់ ដោយបន្សល់ទុកជ្រូកព្រៃចំនួន០១ក្បាល(ស្លាប់)នៅនិងកន្លែងកើតហេតុ ក្រុមការងារក៏បានដឹកយកមកដុតកម្ទេចនៅស្នាក់ការថ្មដា ជ្រូកព្រៃដែលបានដុតកម្ទេចមានទម្ងន់ ៣៩គីឡូក្រាម ។

*វត្ថុតាងឣន្ទាក់ត្រូវបានយកមករក្សាទុកនៅស្នាក់ការថ្មដា ៕

Exit mobile version