KH EMPIRE

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៣៩១ ដកហូតរណាយន្ត កាំភ្លើងច្នៃ និងសាអន្ទាក់ ២០ខ្សែ

ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី០៧-១០ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៣៩១ ចំនួន០២នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ យោធាផ្នែកសឹករងស្រុកឆែប ចំនួន០៥នាក់ ចុះល្បាតចំណុច អណ្តើក១០ ជាំធំ តាម៉ៅ លេខបូក វាលខ្លុង និយាកាលេខ ៥២៣៨២២-១៥៤៥៤៩៨ ស្ថិតក្នុងភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដកហូតរណារយន្តបាន ចំនួន០២គ្រឿង អាវុធកែច្នៃ(កាប៊ិន) ចំនួន០១ដើម និង សាអន្ទាក់បានចំនួន២០ខ្សែ វត្ថុតាងរក្សាទុកនៅស្នាក់ការចល័ត៣៩១ ៕

Exit mobile version