នៅពេលច្បាប់ការពារធនធានធម្មជាតិត្រូវបានពង្រឹង ទោះមិនបាន ១០០% ក៏យើងសង្កេតឃើញការបំផ្លាញទ្រង់ទ្រាយធំត្រូវបានកាត់បន្ថយ ហើយបានកើនឡើងនូវពពួកសត្វស្លាប គួរឲ្យមោទកភាពនៅតំបន់ការពារ ។ សព្វថ្ងៃ មិនថា ចំណុចណា ឬចំណុចណានោះទេ ការចាប់យកសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ ដោយដាក់ខ្សែអន្ទាក់ បរបាញ់ដោយម្រាមដៃអប្រិយរបស់ពា្រនព្រៃចង្រៃ តែងកើតមានជារឿយៗនៅទូទាំងប្រទេស ហើយជនប្រព្រឹត្តតែងគេចខ្លួនរួចជានិច្ច ។
នៅថ្ងៃទី១១ ខែមិថុនា មន្ត្រីឧទ្យានុរក្ស និងមន្ត្រីកិច្ចសន្យាឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តតាកែវ បានចុះល្បាត ថែរក្សាការពារធនធានធម្មជាតិ និងពិនិត្យមើលសត្វស្លាបពងកូន ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅឃើញមានបក្សីជាច្រើន ទាំងសត្វកម្រ ជាដើម ៕