KH EMPIRE

ក្រុមការងារធ្វើកំណត់ហេតុដើម្បីបន្តនីតិវិធី ទីតាំងកាប់រុករានដីព្រៃ និងឆ្ការដុត យកដីធ្វើជាកម្មសិទ្ធិ ០១កន្លែង នៅចំណុចភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក

មន្រ្តីឧទ្យានុរក្សធ្វើការល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិសរុបចំនួន ០១លើក ដែលគិតជាមន្រ្តីសរុបចំនួន ០៦នាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

ចំណុចខាងត្បូងអូរជក់ ត្រង់ចំណុចនិយាមកា 400561/1222838 ភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ប្រទះឃើញមានការលួចដាំកូនចន្ទីចំនួន ១០កូន(ពុំជួបជនសង្ស័យ) ក្រុមការងារបានដកកូនចន្ទីទុកនៅកន្លែងកើតហេតុ ។

បន្ទាប់មកដល់ចំណុចខាងជើងស្ទឹងស្រម៉ោច ត្រង់ចំណុចនិយាមកា 400576/1222114 ភូមិតេជោអង្កាញ់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ប្រទះឃើញស្លាកស្នាមកាប់រុករានដីព្រៃ និងឆ្ការដុត ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ០១កន្លែង(ពុំជួបជនសង្ស័យ) ក្រុមការងារបានស្រង់ចំណុចនិយាមកាខ្សែបិទជិត និងធ្វើកំណត់ហេតុដើម្បីបន្តនីតិវិធី ៕

Exit mobile version