KH EMPIRE

កិច្ចប្រជុំត្រៀមវិធានការកម្ចាត់ជំងឺគ្រុនចាញ់ នៅខេត្តរតនគិរី

ថ្ងៃទី ១០ មិថុនា អនុប្រធានមន្ទីរ លោក ព្រីន សំបូរ បានចូលរួមកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត ដើម្បីកាត់បន្ថយភាពក្រីក្រប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ដឹកនាំ និងសម្របសម្រួលដោយលោកវេជ្ជបណ្ឌិត ជា ងួន អនុប្រធានមជ្ឈមណ្ឌលជាតិ និងលោក ជា សាមុត ប្រធានមន្ទីរសុខាភិបាលខេត្ត ដែលមានសមាសភាពចូលរួមសរុប ៣២នាក់ ស្រី០៥នាក់ ។

ជាលទ្ធផល ៖
ក.យោងតាមរបាយការណ៍របស់ក្រុមការងារកម្មវិធីជំងឺគ្រុនចាញ់ខេត្ត ឃើញថានៅខេត្តរតនគិរីសម្រាប់ត្រីមាសទី១ និងត្រីមាសទី២ ឆ្នាំ២០២៤ នេះរកឃើញអ្នកកើតជំងឺគ្រុនចាញ់សរុបចំនួន១១ករណី(ប្រភេទវីវ៉ាក់)។

ខ.ស្នើសុំអាជ្ញាធរមូលដ្ឋានបន្តជួយអប់រំផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋអំពីវិធានការ ការពារជំងឺគ្រុនចាញ់។

គ.នៅចុងខែមិថុនា ឆ្នាំ២០២៤ មន្ទីរសុខាភិបាល និងអង្គការMC មានកម្មវិធីចែកមុងការពារជំងឺគ្រុនចាញ់ជូនដល់ប្រជាពលរដ្ឋ(ប៉ុន្តែមានកម្រិត) ៕

Exit mobile version