នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំការស្នាក់ការច្រកចង្អៀត បានសហការជាមួយកម្លាំងសម្ថតកិច្ចប្រចាំការស្នាក់ការថ្មដា បានធ្វើការដេញចាប់រថយន្តចំនួន ០១គ្រឿងដែលមានទិសដៅឆ្ពោះពីខេត្តពោធិ៍សាត់ បានបន្តដំណើរឆ្លងកាត់ស្នាក់ការរងច្រកចង្អៀត ក៏បានជួបប្រទះកម្លាំងសម្ថតកិច្ច នៅស្នាក់ការរងច្រកចង្អៀត បន្ទាប់មកកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ទុករថយន្តសណ្ដោងធុនធំចំនួន ០១គ្រឿង នៅត្រង់ចំណុចភូមិសាស្រ្ត មុខស្នាក់ការច្រកចង្អៀត និយាមកា 0289169-1388894 ស្ថិតក្នុងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ជាក់ស្ដែងក្រុមល្បាតយើងបានត្រួតពិនិត្យមើលករណីរថយន្តសណ្ដោងធុនធំ បានបង្កប់ឈើ ចំនួនន០៤សន្លឹករួចកម្លាំងសម្ថតកិច្ចយើងបានធ្វើការដកហូតវត្ថុតាងរួមមាន:
+រថយន្តសណ្ដោងធុនធំចំនួន 01គ្រឿង ម៉ាក(យីហ្វាន់ដាយ)ពណ៌ខៀវ កម្លាំង 310 ពាក់ស្លាកលេខខាងមុខ(ត្បូងឃ្មុំ 3A-3400 នឹងខាងក្រោយ(ព្រះសីហនុ 4A-2829
+ដឹកឈើប្រភេទស្ពង់ចំនួន ០៤សន្លឹក:
-0,30×1,30×5,00×1=1,95ម៉ែត្រគូប
-0,30×1,30×9,00×1=3,51ម៉ែត្រគូប
-0,30×1,50×9,00×1=4,05ម៉ែត្រគូប
-0,30×1,60×9,00×1=4,32ម៉ែត្រគូប
*សរុបមុខឈើទាំងអស់ចំនួន 04សន្លឹកស្មើរនឹង 13,83ម៉ែត្រត្រីគុណ (វត្ថុខាងលើត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត) ៕