ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤លោក ទី ទិត្យា អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន បានចូលរួមជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិអន្លង់ភេ ចុះបោះបង្គោលព្រំព្រៃជំនឿត្រពាំងទទឹម នៃសហគមន៍តំបន់ការពារធម្មជាតិ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មេភូមិ សរុបចំនួន ១៧នាក់ គាំទ្រដោយ គម្រោង UNDP និងសម្របសម្រួលដោយអង្គការ CI ជាលទ្ធផល បានដាក់បង្គោលមេ ចំនួន ៥បង្គោល និងបង្គោលរង ចំនួន ១៥បង្គោល ៕