KH EMPIRE

ស្នាក់រងដំណាក់ហ្លួង ចុះតាមដានទីតាំង កាប់រានដីព្រៃខុសច្បាប់ ដែលបានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារម្តងរួចមកហើយ

ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២៤ លោក យូ គឹមឡុង ប្រធានស្នាក់រងដំណាក់ហ្លួង បានដឹកនាំមន្ត្រីចំនួន០៤រូប ចុះអង្កេត តាមដាន ស្រាវជ្រាវនឹងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ភូមិសាស្ត្រខេត្តព្រះវិហារ ដោយទទួលបានលទ្ធផល៖

១.នៅចំណុច វាលបាញ់ងាញ់ ត្រង់ចំណុចនិយាមកា ៥៦០៨២៤-១៥០៩៩៣៨ ជាទីតាំងកាប់រានដីព្រៃខុសច្បាប់នឹងបានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារម្តងរួចមកហើយ ពិនិត្យឃើញថាពុំមានការដាំដុះឬពង្រីកបន្ថែមនោះទេ។
២.នៅចំណុចច និយាមកា ៥៦១២៨២-១៥១០១៩៥ បានរុករកឃើញរណារយន្តធំ ពណ៌ទឹកក្រូច ចំនួន០១គ្រឿងដែលជនសង្ស័យលាក់ទុកបម្រុងធ្វើសកម្មភាពល្មើសច្បាប់។
៣.ចំនុច អូររួង និយាមកា៥៦១៨៧២-១៥១១៥២៤ បានធ្វើការរុះរើខ្ទមបានចំនួន០១ខ្ទមលើដីកាប់រានខុសច្បាប់។ ទីតាំងខាងលើស្ថិតនៅភូមិឆែបក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។

វត្ថុតាងយកមករក្សាទុកនៅស្នាក់ការរងដំណាក់ហ្លួង ៕

Exit mobile version