ថ្ងៃទី០៨ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីការិយាល័យដែនជម្រកសត្វព្រៃ.ព្រៃឡង់ លោក សំ សាម៉ាច បានសហការណ៍ចុះល្បាតត្រួតពិនិត្យដែនព្រំប្រទល់ឃុំនិងទប់ស្កាត់បង្ល្រាបបទល្មើសធនធានធម្មជាតិ ជាមួយសហគមន៍ព្រៃឈើសាមគ្គី ភូមិសាស្ត្រឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សមាសភាពចូលរួមសហគមន៍ព្រៃឈើសាមគ្គីចំនួន០៥នាក់ ប៉ុស្ដិ៍រដ្ឋបាលឃុំសៀមបូកចំនួន០១នាក់ អនុភូមិសៀមបូកចំនួន០១នាក់ ចុះល្បាតដល់ចំណុចវាលអង្គជុំ និយាមកា ៥៩២៤៦២-១៤៧១០៧៥ បានឃើញស្នាមកាប់រានដីព្រៃថ្មីចំនួន០១កន្លែង ប្រភេទព្រៃពាក់កណ្ដាលស្រោង ទំហំប្រហែល០.៥០ហិកតា គ្មានដំណាំ(អញ្ញាតជន កាប់ពង្រីកបន្ថែម)។
ចំណាត់ការ ក្រុមការងារបន្តស្វែងរកជនដែលប្រព្រឹត្ត ដើម្បីករសាងសំណុំរឿងបញ្ជូនទៅតុលាការ។ដល់ចំណុចជិតចំការតាឆាននិយាមកា ៥៩៤៨៣៣-១៤៦២៦៥៧ បានលឺសំឡេងទោចម្កុដយំចំនួន០៤ក្បាល ៕