KH EMPIRE

កងរាជអាវុធលើផ្ទៃប្រទេស សហការមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងអង្គការ WA ដកហូតឈើអារប្រភេទ ធ្នង់ បេង និងនាងនួន របស់អញ្ញាតជន ២៥ដុំ

ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤ លោក ឌុក សុជាតិ មន្ត្រីឧទ្យានុរក្ស ការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានដឹកនាំកងរាជអាវុធលើផ្ទៃប្រទេស ការពារព្រៃឈើជួរភ្នំក្រវាញដោយទទួលបានការគំាទ្រដោយអង្កការសម្ព័ន្ធមិត្តសត្វព្រៃ WA ចុះប្រតិបត្តិការស្រាវជ្រាវរុករកបទល្មើសធនធានធម្មជាតិ លទ្ធផលទទួលបាន÷
-UTM ០៣៤៩៤៤៣.១៣៥៧៩៧៨
ប្រទះឃើញជនសង្ស័យគ្នីគ្នាចំនួន៣នាក់កំពុងធ្វើសកម្មភាពជិះម៉ូតូចំនួន៣គ្រឿងដឹកឈើ ក្រុមការងារបានឃាត់អោយឈប់ ក្នុងទិដៅបញ្ច្រាសគ្នាតែក្រុមជនសង្ស័យមិនបានឈប់ហើយបើកបន្តទៅមុខ បានឈប់ម៉ូតូកាត់ខ្សែរ ទំលាក់ឈើ និងបោះរណាយន្តចោលបើកម៉ូតូរត់គេចខ្លួនបាត់។

ក្រុមការងារបានដកហូតឈើអាររួចប្រភេទភេទ(ធ្នង់) (បេង) (នាងនួន)ចំនួន២៥ ដុំ ស្មើនិង ៣១៣ គីឡូក្រាម និងរណាយន្តតូចចំនួន ២គ្រឿង។
-UTM ០៣៤៦៥៨១.១៣៥៣៥៧៤
ដាក់ផ្លាកសញាហាមកាប់រានដីព្រៃបាន
ចំនួន២ផ្លាក នៅចំណុចខ្នងភ្នំទឹក ទីតាំងទាំងពីរខាងលើស្ថិតនៅក្នុងភូមិ រកគោ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ចំពោះវត្ថុតាងក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការរវៀង ៕

Exit mobile version