KH EMPIRE

មន្ទីរបរិស្ថានឧត្តរមានជ័យ រៀបចំធ្វើថ្នាលបណ្ដុះគ្រាប់ត្នោត នៅថ្នាលបណ្ដុះកូនឈើ ស្នាក់ការអូរផាល ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន

អនុវត្តតាមផែនការក្រសួងបរិស្ថាន ដាំដើមត្នោត ដែលជាចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានគិតគូរយ៉ាងម៉ត់ចត់អំពីការដាំដើមឈើណាដែលអាចផ្តល់សារៈប្រយោជន៍ចំពោះប្រជាពលរដ្ឋ ជាក់ស្តែងដូចជា ដើមត្នោតដែលអាចយកទៅកែច្នៃសម្រាប់ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗ និងថែមទាំងអាចយក ទៅធ្វើជាចំណី អាហារបានទៀតផង។

ក្នុងគោលដៅដើម្បីថែរក្សា អត្តសញ្ញាណជាតិមួយនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថានបាននិងកំពុងដាំដើមត្នោតជារៀងរាល់ឆ្នាំ ហើយនាថ្ងៃអនាគត នឹងបង្កើតជាកន្លែងបណ្តុះកូនត្នោត ដើម្បីចែកជូនបន្តទៅកាន់ប្រជាពរដ្ឋដែលមានបំណងដាំផងដែរ។

ជាក់ស្តែងនៅថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២៤ លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានឧត្តរមានជ័យ បានដឹកនាំមន្ត្រីឧទ្យានុរក្ស បានរៀបចំធ្វើថ្នាលបណ្ដុះគ្រាប់ត្នោត ចំនួន៥០០គ្រាប់ នៅថ្នាលបណ្ដុះកូនឈើ ស្នាក់ការ អូរផាល ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ស្ថិតនៅភូមិភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ៕

Exit mobile version