KH EMPIRE

រៀបចំផែនការដាំស្តារគម្របព្រៃឈើ លើផ្ទៃដីទំហំប្រមាណ ២០០ហិកតា

ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក គង់ ពុទ្ធីរ៉ា ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានចូលរួមជាមួយក្រុមសិក្សាព្រៃឈើយោង នៃក្រសួងបរិស្ថាន ដើម្បីរៀបចំផែនការដាំស្តារគម្របព្រៃឈើ លើផ្ទៃដីទំហំប្រមាណ ២០០ហិកតា។

នៅក្នុងគ្រានោះដែរ លោកប្រធានបានចុះពិនិត្យថ្នាលបណ្តុះកូនឈើ ដំណាក់ត្រយឹង ដែលបានបណ្តុះកូនឈើ នាងនួន បេង ធ្នុង និងរៀបចំបណ្ដុះកូនត្នោតចំនួន ២២ ៥០០គ្រាប់។ ទន្ទឹមនឹងនោះបានណែនាំ ដល់មន្ត្រីឧទ្យានុរក្សខិតខំអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់១០០% ទប់ស្កាត់ និងបង្ក្រាបបទល្មើសឱ្យបាន និងច្រកដីដាក់ថង់បណ្តុះកូនឈើ ឱ្យបានគ្រប់ផែនការ ៕

Exit mobile version