លោកហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន នៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ២០២៤ បានដឹកនាំមន្រ្តី ចុះសិក្សាលទ្ធភាពក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ ក្នុងក្របខណ្ឌគម្រោង CSLEP ក្នុងតំបន់ការពារធម្មជាតិខេត្តកោះកុង ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារធនាគារពិភពលោក នៅក្នុងដែនជម្រកសត្វព្រៃតាតៃ និងដែនជម្រកសត្វព្រៃពាមក្រសោប។
តាមការពិភាក្សាក្រុមការងារបានចុះពិនិត្យទីតាំងគ្រោងសាងសងក្លោងទ្វាឧទ្យាជាតិភ្នំក្រវាញ នៅស្នាក់ការឆាយតាហ៊ីង, ទីតាំងផែទូកទេចរណ៍, ស្ពាន និងកន្លែងមើលទេសភាពនៅទឹកធ្លាក់តាតៃ និងពិនិត្យទីតាំងផែទូកទេសចរណ៍, ស្ពាន និងជួសជុលស្ពានយោលនៅសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប ៕