ថ្ងៃទី ១៥ មិថុនា លោកប្រធានការិយាល័យ បានដឹកនាំមន្រ្ដីឧទ្យានុរក្សចំនួន០៥នាក់ ប្រើប្រាស់ម៉ូតូចំនួន០២គ្រឿង បានចុះល្បាតដល់ចំណុចចំបក់បីដើម UTM0396501-1503745 ស្ថិតនៅក្នុងភូមិត្បែងខាងលិច ឃុំត្បែង ស្រុកបន្ទាយស្រី ជាលទ្ធផលបានជួបប្រទះករណីកាប់រុករាន ឆ្ការ ដុតដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ០១កន្លែង លើទំហំផ្ទៃដីប្រមាណជា២,១៩ហិកតា ដែលបង្កឡើងដោយអញ្ញាតជន ។
មន្រ្ដីជំនាញបានកសាងសំណុំរឿង បន្ដស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងបានសរសរពាក្យ “កុំ” តាមដើមឈើចំនួន១០ពាក្យ និងពាក្យ “ហាមធ្វើបន្ដ” តាមផ្ទាំងថ្មចំនួន០២ពាក្យ ៕