KH EMPIRE

ឃាត់ទុករថយន្តដឹកឈើ ២ គ្រឿង នៅចំណុចភូមិសាស្រ្ត ច្រកចង្អៀត បាត់ដំបង

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោក នៅ អួក ប្រធានក្រុមល្បាតនៃអង្គការសម័្ពន្ធមិត្តសត្វព្រៃ(W.A) និងលោក ថន ប៊ុនថេត អនុប្រធានការិយាល័យ ដនត នៃក្រសួងបរិស្ថាន បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គរការសម័្ពន្ធមិត្តសត្វព្រៃ(W.A) បានធ្វើការចុះល្បាតពេលយប់ ដើម្បីទប់ស្កាត់ និងបង្រ្កាប បទល្មើសផ្សេងៗដែលកើតមានឡើងក្នុងតំបន់ការពារធម្មជាតិ មកដល់ចំណុចភូមិសាស្រ្ត ច្រកចង្អៀត និយាមកា 0287608-1389745 ជាក់ស្ដែងកម្លាំងមន្រ្តីឧទ្យានុរក្សបានធ្វើការឃាត់ទុករថយន្តចំនួន ០២គ្រឿង រួចបានដកហូតវត្ថុតាងនៃបទល្មើសរួមមាន:

+រថយន្តទី០១: ម៉ាកSSANG YONG(សាំយ៉ុង) ពណ៌សរ ចង្កូតឆ្វេង ផលិតឆ្នាំ២០០៣ ពាក់ស្លាកលេខ បាត់ដំបង2A-7790
-ដឹកឈើប្រភេទសុក្រំចំនួន ១៩សន្លឹកមានមុខកាត់និងប្រវែងសរុបទាំងអស់ស្មើរនឹង 0,95ម៉ែត្រគូប។
+រថយន្តទី០២: ម៉ាកSSANG YONG(សាំយ៉ុង) ពណ៌សរ ចង្កូតឆ្វេង ផលិតឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ2E-2240(គ្មានពន្ធ)
-ដឹកឈើប្រភេទឈ្លិកចំនួន ០៥ដុំមានមុខកាត់និងប្រវែងសរុបទាំងអស់ស្មើនឹង 0,675ម៉ែត្រគូប ចំណែកវត្ថុតាងទាំងពីរខាងលើត្រូវបានរក្សាទុកនៅទីស្នាក់ការរងច្រកចង្អៀត ៕

Exit mobile version