នៅថ្ងៃទី ១៨ មិថុនា លោក សុត ចាន់សុវណ្ណា អនុប្រធានការិយាល័យ ដឹកនាំមន្រ្ដីឧទ្យានជាតិជួរភ្នំក្រវាញចំនួន០៣នាក់ ចុះបង្រ្កាបបទល្មើស ការកាប់គាស់ រុនរានដីព្រៃបំណងយកជាកម្មសិទ្ធិ(អញ្ញាតជន)ដោយគ្មានការអនុញ្ញាត ចំនួន១កន្លែង នៅចំណុចក្បាលបឹងត្រង់និយាមការ(០៣៧៣៨១៤-១២៨៦៥៤៣) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិរមាំងស ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាននិយាមការបិទជិតដូចខាងក្រោម:
(០៣៧៤១៧៣-១២៨៦៤៥២)
(០៣៧៣៩១២-១២៨៦៥៥៩)
(០៣៧៣៨០៩-១២៨៦៥៩០)
(០៣៧៣៧៩៣-១២៨៦៥២៨)
(០៣៧៣៩២៥-១២៨៦៤៥៧)
(០៣៧៤០៨៦-១២៨៦៣៧៧)ក្រុមការងារបានធ្វើកំណត់ហេតុនិងស្វែងរកជនសង្ស័យដើម្បីបន្តនិតិវិធីច្បាប់ ៕