ថ្ងៃទី ១៨ ខែមិថុនា ដែនជម្រកសត្វព្រៃពាមក្រសោប នៃការិយាល័យដែនជម្រកសត្វព្រៃ លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ និងលោក ហេង ផៃរ៉ាត់ នាយករងដែនជម្រកសត្វព្រៃពាមក្រសោប បានដឹកនាំមន្ត្រីឧទ្យានុរក្ស សហការជាមួយក្រុមហ៊ុន Climate+Pte Ltd រៀបចំគម្រោងរ៉េដបូក Mangrove REDD+ Project ដើម្បីចុះធ្វើសារពើភ័ណ្ឌជីវម៉ាស និងប្រមូលទិន្នន័យនៅទីវាលក្នុងតំបន់ដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ដែលបានកំណត់ឡូត៍សរុបចំនួន ១០៥ឡូត៍ ដោយចាប់ផ្ដើមពីឡូត៍ត្រង់ចំណុចនិយាមកា(០២៩១៦២៨-១២៨១១៥៥) ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ដោយមានការចូលរួមពីសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប សហគមន៍តំបន់ការពារធម្មជាតិទួលគគីរ សហគមន៍តំបន់ការពារធម្មជាតិកោះស្រឡៅ សហគមន៍តំបន់ការពារធម្មជាតិកោះកាពិ សរុបចំនួន ៨នាក់ ៕