មន្ត្រីឧទ្យានុរក្សស្នាក់ការខ្នងភ្នំ ចំនួន៤នាក់ បានសហការជាមួយបុគ្គលិកអាជ្ញាធរជាតិអប្សារាចំនួន០៣នាក់ ចុះពិនិត្យជាក់ស្ដែងទីតាំងអារជ្រៀកឈើ០១កន្លែង ដែលបង្កឡើងដោយអញ្ញាតជន នៅចំណុចកញ្ចន់តូន UTM0408862-1499975 ស្ថិតនៅក្នុងភូមិខ្លាឃ្មុំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ។
ជាលទ្ធផលតាមការពិនិត្យជាក់ស្ដែង ជនសង្ស័យជាអញ្ញាតជន បានលួចអារជ្រៀកឈើចំនួន០២ដើម ក្នុងនោះរួមមាន៖ ដើមឆាំឆា មានទំហំមុខកាត់០,៤០ម៉ែត្រ X ៧ម៉ែត្រ ចំនួន០១ដើម និងដើមព្រីង មានទំហំមុខកាត់ ០,៣០ម៉ែត្រ X ៥ម៉ែត្រ ចំនួន០១ដើម។ មន្រ្ដីជំនាញបានកសាងសំណុំរឿង ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យអនុវត្តតាមនីតិវិធីច្បាប់ និងបានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយចំនួន០២សន្លឹក ៕