លោក យេន រុន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ស្ដីពីការប្រតិបត្តិការដែលប្រជាពលរដ្ឋចូលកាត់ទន្ទ្រាននៅចំណុចអូរឃ្លៀង ឃុំអូស្វាយ ស្រុកបុរីអូស្វាយសែនជ័យ និងរៀបចំផែនការអនុវត្តបន្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានក្រុមអន្តរាគមន៍ពិសេស លើកិច្ចអន្តរាគមន៍ទី ២ សម្ដេចមហាបបរិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំតូចសាលាខេត្តស្ទឹងត្រែង ៕