KH EMPIRE

ក្រុមការងារក្រសួងបរិស្ថាន និងក្រុមការងារគម្រោងJIFPRO មូលកម្លាំងដាំដើមឈើ នៅភូមិសាស្ត្រឃុំខ្នងភ្នំ ស្រុកស្វាយលើ

នៅថ្ថៃទី ២០ មិថុនា ឆ្នាំ ២០២៤ លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីឧទ្យានរុក្សនៃការិយាល័យឧទ្យានជាតិ ចូលរួមពិធីដាំដើមឈើជានិមិត្តរូប ជាមួយគម្រោង JIFPRO ដែលគាំទ្រការថែទាំ និងដាំស្តារព្រៃឈើឡើងវិញ នៅចំណុចខ្សាច់វែង ភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ស្រី ស៊ុនលាង អគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពី លោក គង់ គីមស្រេង ប្រធាននាយកដ្ឋាន ន.ដ.ជ នៃអគ្គនាយកដ្ឋាន តំបន់ការពារធម្មជាតិ ក្រុមការងារគម្រោងJIFPRO មកពីប្រទេសជប៉ុន ប្រជាសហគមន៍ភូមិតាពេញ សមាសភាពចូលរួម សរុប៣៣នាក់ ស្រី៨នាក់ ៕

Exit mobile version