ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងភ្ញាក់រលឹក និងស្នាក់ការរងដំណាក់លួងចំនួន០៣រូប បានចុះល្បាតទៅដល់ចំណុចអូរចង្ហារ ត្រង់ចំណុចនិយាមកាលេខ (៥៥៤២៧៦-១៥២១៨៦១) មន្ត្រីយើងបានរុករកឃើញរណាយន្តធុនតូចចំនួន.១គ្រឿងដែលបទល្មើសលាក់ទុក។ បន្តល្បាតដល់ចំណុចត្រពាំងត្រដក់ ត្រង់ចំណុចនិយាមកាលេខ (៥៥៣៤៦៧-១៥១៥៣៩២ បានជួបទីតាំងជនល្មើស រុករានទន្ទ្រានបាញ់ថ្នាំសំលាប់ស្មៅយកដីព្រៃធ្វើជាកម្មសិទ្ធិទំហំប្រហែល.១ហិកតា ចំណាត់ការបានវ៉ៃស្លាកសញ្ញាហាមកាប់រានដីព្រៃចំនួន.១ស្លាក និង(បន្តអង្កេត តាមដាន ស្រាវជ្រាវ) វត្ថុតាងយកមករក្សាទុកនៅស្នាក់ការស្រែវាល ទីតាំងខាងលើស្ថិតក្នុងភូមិសាស្រ្ត ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ៕