-ឧទ្យានជាតិសមុទ្រកោះរ៉ុង៖ មន្រ្តីការិយាល័យឧទ្យានជាតិសមុទ្រកោះរ៉ុង សហការជាមួយអាជ្ញាធរសង្កាត់កោះរ៉ុងសន្លឹម បានចុះត្រួតពិនិត្យបញ្ជាក់បច្ចេកទេសផ្លូវ ក្នុងគម្រោងមូលនិធិសង្កាត់កោះរ៉ុងសន្លឹម។ គម្រោងសាងសង់ផ្លូវបេតុងអារម៉េ មាន៣គម្រោង៖
១.មានប្រវែង ៦៨ ម៉ែត្រ ទទឹង ៣ ម៉ែត្រ
២.មានប្រវែង ១០៧ ម៉ែត្រ ទទឹង ៥ម៉ែត្រ
៣.មានប្រវែង ១២០ ម៉ែត្រ ទទឹង ៦ម៉ែត្រ
នៅចំណុច ២៣ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដោយគម្រោងសាងសង់ផ្លូវស្ថិតនៅលើផ្លូវចាស់ក្នុងភូមិ ពុំស្ថិតក្នុងឧទ្យានជាតិសមុទ្រកោះរ៉ុងទេ។