នៅថ្ងៃទី ២០ មិថុនា ឆ្នាំ ២០២៤ ក្រុមការងារ ស្នាក់ការរងយ៉ាកម៉ាយ បានសហការជាមួយកងកម្លាំងតំបន់ប្រតិបត្តិសឹករងខេត្ត ចុះល្បាតត្រួត ពិនិត្យ និងធ្វើការចុះណែនាំប្រជាពលរដ្ឋមិនអោយកាប់ឆ្កាពង្រីកដី ចម្ការ និងដាំដុះដំណាំបន្តទៀតបានចំនួន ០៦ទីតាំងមានដូចជា៖
-ទីតាំងទី០១ នៅចំណុចអូរម្ហែង ត្រង់និយាមកាលេខ (៧៣៨៩១៧-១៤៨២១០) បានចុះណែនាំប្រជាពលរដ្ឋមិនអោយបន្តដាំកូនកៅស៊ូ និងអោយរុះរើរោងចម្ការចេញពីទីតាំងដី។
-ទីតាំងទី០២ នៅចំណុចក្បាលអូរម្ហែង ត្រង់និយាមកាលេខ (៧៣៨១៨៣-១៤៨៤៦៦៩) បានធ្វើការណែនាំប្រជាពលរដ្ឋមិនអោយធ្វើការកាប់ឆ្ការពង្រីក ឬដាំដុះកូនចន្ទីនៅលើទីតាំងដីខាងលើនេះបន្តទៀត។
-ទីតាំងទី០៣ នៅចំណុចច្របស្មាច់ មានចំនួន០៤ទីតាំងជាប់គ្នា ត្រង់និយាមកាលេខ (៧៤៥៨២១-១៤៨៥៦៩៦) ដោយបានណែនាំមិនអោយមានការកាប់ឆ្ការពង្រីកដីព្រៃបន្ត ។
ទីតាំងទាំងអស់ខាងលើនេះស្ថិតក្នុងភូមិសាស្រ្តភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី៕