កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការព្រៃវែង ស្នាក់ការអន្ទឹល និងស្នាក់ការថ្នាលបណ្ដុះកូនឈើ ចំនួន ១១នាក់ បានចុះស្រង់ទិន្នន័យខ្ទម បានចំនួន ១៤ខ្ទម នៅចំណុចត្រពាំងអណ្ដើកហែប ស្ថិតនៅក្នុងភូមិសាស្រ្តភូមិព្រៃវែង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
បន្តការល្បាត សហការជាមួយសហគមន៍តំបន់ការពារធម្មជាតិសំបូរអភិវឌ្ឍន៍ បានដកហូតរណាយន្ដ ចំនួន ០១គ្រឿង និងឈើតាប់ប្រភេទឈើផ្ចឹក មុខកាត់ ០.១០×០.២៥×២×១០=០.៥ ម៉ែត្រត្រីគុណ វត្ថុតាងយកទៅរក្សាទុកនៅស្នាក់ការព្រៃវែង ៕