ថ្ងៃទី១៨-២០ ខែមិថុនា ឆ្នាំ២០២៤ លោកប្រធានការិយាល័យស្តីទី បានដឹកនាំមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការចល័ត៩១ ចំនួន០៣នាក់ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០១នាក់ សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកឆែប ចំនួន០៦នាក់ ជាំរី និយាមកាលេខ ៥០២៧១៥-១៥៥០៥៨២ ស្ថិតក្នុងភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរុះរើ និងបំផ្លាញចោល ជំរុំខុសច្បាប់ ចំនួន០៤ បំផ្លាញចោលដើមស្វាយចន្ទី ចំនួន៦៣ដើម ក្នុងផ្ទៃដី ១,៨ហិកតា និងបំផ្លាញចោលដំឡូងមី ៤០០ដើម ក្នុងផ្ទៃដី ៤ហិកតា ៕