KH EMPIRE

ស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាង ចុះបង្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទ ៤ ទីតាំង

ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៤លោក ឡុង ថាវី អនុប្រធានស្នាក់ការដែនជម្រកសត្វព្រៃសៀមប៉ាងបានដឹកនាំមន្រ្តីប្រចាំការដែនជម្រកសត្វសៀមប៉ាងចំនួន០៣នាក់ ចុះល្បាតទប់ស្កាត់និងបង្រាបបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលបុស្សភ្ញៀវ ពិនិត្យឃើញមានស្លាកស្នាមទីតាំងកាប់រានយកដីធ្វើកម្មសិទ្ធិចំនួន០៤ទីតាំង។

• ទីតាំងទី១មានទំហំដីប្រហែល(០.១៨ha)ដែលមាននិយាមកា(៦៤៦១៨១-១៥៥៥៨៥៨)
• ទីតាំងទី២មានទំហំដីប្រហែល(២.៦១ha)និយាមកា(៦៤៦៣១០-១៥៥៥៤២៣)
• ទីតាំងទី៣ទំហំដីប្រហែល(០.៨៣ha)និយាមកា(៦៤៦៥៤២-១៥៥៥៥៤០)
• ទីតាំងទី៤មានទំហំដីប្រហែល(៦.១៧ha)និយាមកា(៦៤៦៣៣៤-១៥៥៥៣៨៣)។

ស្លាកស្នាមដីនោះពុំមានសកម្មភាពកាប់ត្រួសត្រាយសម្អាតទៀតនោះទេ គឺមានតែព្រៃដុះលុបឡើងវិញ ហើយក្រុមការងារយើងបានសន្និដ្ឋានថា ពួកគាត់ប្រហែលជាបោះបង់ដីនោះចោលហើយ ៕

Exit mobile version