KH EMPIRE

ចុះប្រមូលព័ត៌មានបឋម ក្នុងការចុះអនុវត្តគម្រោងរេដបូក ” Mangrove REDD+ Project ” ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប

នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ លោក សែម សុខលីណា អនុប្រធានការិយាល័យ បានចូលរួមប្រមូលព័ត៌មានបឋមក្នុងការចុះអនុវត្តគម្រោងរេដបូក ” Mangrove REDD+ Project ” ក្នុងដែនជម្រកសត្វព្រៃពាមក្រសោប ដោយចុះតាមឃុំ-សង្កាត់ដែលជាប់នឹងព្រំប្រទល់ដែនជម្រកសត្វព្រៃពាមក្រសោប រួមមាន ឃុំពាមក្រសោប ឃុំប៉ាក់ខ្លង សង្កាត់ស្ទឹងវែង សង្កាត់ស្មាច់មានជ័យ ឃុំកោះកាពិ ឃុំជ្រោយប្រស់ ឃុំទទួលគគីរ ឃុំតាតៃក្រោម និងឃុំឬស្សីជ្រុំ ដោយមានការចូលរួមពី មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រធានសហគមន៍តំបន់ការពារធម្មជាតិ
ក្នុងគោលបំណងទទួលបាន
– ចំនួនប្រជាជន ចំនួនគ្រូសារ ចំនួនខ្នងផ្ទះ ជនពិការ ស្រ្តីមេម៉ាយ គ្រួសាក្រីក្រ និងចំណាកស្រុកតាមភូមិឃុំនីមួយៗ
– ហេដ្ឋារចនាសម្ព័ន្ធ
– ការប្រកបមុខរបររបស់ប្រជាពលរដ្ឋ
– ធនធានធម្មជាតិដែលមានដូចជា ព្រៃកោងកាង ឆ្នេរខ្សាច់ ស្មៅសមុទ្រ ដីមមោក ជាដើម
– ចំនួនដីលំនៅដ្ឋាន ដីបម្រុងទុក ដីព្រៃគោរពបូជា (បើមាន) ដីកសិកម្ម…
– ស្ថានប័ន និងអង្គការដែលកំពុងអនុវត្តសកម្មភាពក្នុងឃុំ
– ព័ត៌មានទូទៅរបស់សហគមន៍តំបន់ការពារធម្មជាតិក្នុងដែនជម្រកសត្វព្រៃពាមក្រសោប៕

Exit mobile version