នៅថ្ងៃទី ២២ ខែមិថុនា តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ បានធ្វើការចុះល្បាតដល់ចំណុច ខាងលិចត្រពាំងណ្តាស់UTM422179-1533393 ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីកាប់គាស់ឆ្ការដុត រុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ(លួចដាំកូនស្វាយចន្ទីថ្មីជាមួយដំឡូងមី) ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានសម្រេចធ្វើការដកបំផ្លាញចោលកូនស្វាយចន្ទីរបានចំនួន ២៧១ដើម និងកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ និងបន្តស្រាវជ្រាវមុខជនសង្ស័យដើម្បីអនុវត្តតាមនិតិវិធីច្បាប់ និងបិតខិត្តបណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើបានចំនួន១២សន្លឹក ។
ចំណែកនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ បានចុះល្បាតនៅចំណុចក្បាលក្រពើUTM0452067-1492575 ស្ថិតនៅភូមិអូរ ឃុំខ្វាវ ស្រុកជីក្រែង ជាលទ្ធផលពុំបានជួបប្រទះសកម្មភាពបទល្មើសអ្វីទេ បានបិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយបានចំនួន៧សន្លឹក ៕