KH EMPIRE

ដីព្រៃធម្មជាតិ ៤ហិកតា ត្រូវអញ្ញាតជនលូចភ្ជួរនៅស្រុកស្វាយលើ កម្លាំងកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណ

តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូ៤គ្រឿង បានចុះល្បាតដល់ចំណុចខាងត្បូងព្រៃល្ងៀងUTM419321-1521728 ស្ថិតនៅភូមិព្រៃល្ងៀង ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ដោយបានជួបប្រទះករណីភ្ជួរ គាស់គល់ឈើ និងឈូសឆាយសម្អាតដី ដែលបង្ករឡើងដោយអញ្ញាតជន លើផ្ទៃដីទំហំប្រមាណជា ៤ហិកតា តាមការស្រាវជ្រាវបឋមធ្វើឡើងដោយក្រុមការងារសហគមន៍ទំនើបស្រូវអង្ករនាងអំ ក្រោយពិនិត្យកម្លាងងល្បាតបានធ្វើកំណត់ហេតុដើម្បីបន្តស្រាវជ្រាវ និងកំណត់អត្តសញ្ញាណការចូលប្រើប្រាស់ដីអោយច្បាស់លាស់បន្ថែមទៀត និងបិទខិត្តបណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើចំនួន ១១សន្លឹក ៕

Exit mobile version