តាមការចង្អុលបង្ហាញរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងការពង្រឹងភាពស្វាហាប់ ការពារធនធានធម្មជាតិ និងពង្រឹងការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព ដោយមិនឲ្យជនប្រព្រឹត្តរួចខ្លួន ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងពើក ចំនួន០៣រូប សហការជាមួយកំម្លាំងយោធាផ្នែកសឹករងស្រុកជ័យសែន ចំនួន០២រូប បានចុះពិនិត្យទីតាំងដែលទទួលបានពីរូបភាពផ្កាយរណប ទៅលើជនសង្ស័យមានកាប់រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃ-ព្រៃឡង់ ភូមិសាស្រ្តខេត្តព្រះវិហារ។
ក្រុមការងារចម្រុះបានទទួលលទ្ធផល៖
១.ចំណុចភ្នំក្រញូង(7) ត្រង់ចំណុចនិយាមកាលេខ(៥៤៨២០២-១៤៩២១០៨) មានការកាប់រានពង្រីកដីថ្មីពីចម្ការចាស់ មានទំហំប្រហែល០,៥ហិកតា (អង្កេត) ។
២/ចំណុចជាំជ្រៃ(8) ត្រង់ចំណុចនិយាមកាលេខ(៥៥០៥៥៣-១៤៩០៩៣៧) មានការកាប់រានពង្រីកដីប្រហែល០២ហិកតាបន្ថែមជាប់ចំការចាស់ដែលមានដំណាំចន្ទីអាយុកាលប្រហែល ៥ឆ្នាំ មានទំហំប្រហែល ៨ហិកតា(ធ្វើកំណត់ហេតុមិនជាក់ស្ដែង) ។
៣/ចំណុចព្រៃច្រងុបច្រងិល(9) ត្រង់ចំណុចនិយាមកាលេខ(៥៥១៥១៥-១៤៨៩៥២៨) ចម្ការចាស់មានដំណាំដំឡូងមីមានទំហំប្រហែល ០,៥ហិកតា(អង្កេត) ដែលទីតាំងនេះបានចុះពិនិត្យរួចម្ដងមកហើយ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ ៕