ការិយាល័យដែនជម្រកសត្វព្រៃព្រៃឡង់-បឹងពែរ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការរងរំចេកនិងស្នាក់ការរងអូរពោធិ៍ សហការជាមួយកម្លាំងយោធាផ្នែកសឹករងរវៀង ដឹកនាំដោយលោក សោម កុសល្យ មេបញ្ជាការផ្នែកសឹករងស្រុករវៀង ចុះល្បាតព្រៃមកដល់ចំណុចព្រំប្រទល់សហគមន៍តំបន់ការពារធម្មជាតិជាំពេននិងដំណាកចង្ហាន់ និយាមកាលេខ ៤៩២១០១-១៤៧០២៦៤ ពុំជួបជនល្មើស បន្តល្បាតមកដល់ចំណុចចំការគោកកើត និយាមកាលេខ៤៩១១៦៣-១៤៧០៣១២ បានរុះរើខ្ទមចំនួន០១ខ្នងដែលសង់លើដីកាប់រានថ្មីទំហំប្រមាញ០,៥០ហិកតានិងបានចាប់ដកហូតម៉ាស៊ីនបាញ់ថ្នាំស្មៅចំនួន០១គ្រឿង ដែលទុកនៅក្បែខ្ទម(ពុំជួបជនប្រព្រិត្តបទល្មើស)។
ទីតាំងស្ថិតនៅក្នុងភូមិ ស្វាយដំណាកថ្មី ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ។ វត្ថុតាងម៉ាសុីនបាញថ្នាំស្មៅចំនួន០១គ្រឿងយកមករក្សាទុកនៅទីចាត់ការកណ្តាលដែនជម្រកសត្វព្រៃបឹងពែរ ៕