ថ្ងៃទី ២៥ មិថុនា លោក សាំង រិទ្ធិសារ លោកខន រ៉ាវី និងលោករី សុខហេង មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ បាននាំជនសង្ស័យឈ្មោះ ម៉ឹងរដ្ឋា ភេទ ប្រុស អាយុ 48 ឆ្នាំ មានទីលំនៅ បច្ចុប្បន្ន ភូមិឆ្វាំងឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែងមកសាលាដំបូងខេត្តស្ទឹងត្រែងពីបទកាប់រុករានដីព្រៃយកធ្វើជាកម្មសិទ្ធិក្នុងដែនជម្រកសត្វព្រៃ ឆែប ព្រះរកា នៅចំណុចអូរឆ្កូត អតីតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ៕