KH EMPIRE

កម្លាំងស្នាក់ការដែនជម្រកសត្វព្រៃព្រៃឡង់សៀមបូក ចុះត្រួតពិនិត្យទីតាំងកាប់រានដីព្រៃ ដែលប្រជាជនស្នាក់អាស្រ័យផល

លោក ហោ ពេងលី ប្រធានស្នាក់ការរងដែនជម្រកសត្វព្រៃព្រៃឡង់សៀមបូក បានដឹកនាំមន្ត្រីចំនួន១១នាក់ ចុះល្បាតតាមបទបញ្ជាលោកនាយកដែន ចុះត្រួតពិនិត្យមើលទីតាំងកាប់រានដីព្រៃ ចំណុចជិតអូរកូនទា ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ.ព្រៃឡង់ ភូមិឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែងដល់ចំណុចនិយាមកា.592023- 1465891 បានជួបខ្ទមចម្ការ និងប្រជាពលរដ្ឋប្រហែលជាង១០ នាក់ ដែលកំពុងរស់នៅអាស្រ័យផលលើដីកាប់រានមួយកន្លែង ជាក្រុមគ្រួសាររបស់ឈ្មោះ ប៉ិល ប៉ោង ភេទប្រុស អាយុប្រហែល ៦០ឆ្នាំជាង រស់នៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ក្រុមការងារបាននាំក្រុមគ្រួសាររបស់ លោក ប៉ិល ប៉ោង និងសមាជិកជាង១០នាក់ មកសាលាឃុំសៀមបូក និងបន្តឲ្យពួកគាត់មកការិយាល័យដែនជម្រកសត្វព្រៃ.ព្រៃឡង់ ប៉ុន្តែលោក ប៉ិល ប៉ោង និងក្រុមគ្រួសារបស់គាត់មិនព្រមមកតាម និងសុំពន្យារពេលមកការិយាល័យនាព្រឹកថ្ងៃទី ២៦ មិថុនា វិញ ៕

Exit mobile version