នៅថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០២៤ លោក គង់ សុភារក្ស មន្ត្រីការិយាល័យគាំពារបរិស្ថាន បានចូលរួមសហការជាមួយនាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់នៃក្រសួងបរិស្ថាន ដឹកនាំដោយលោក កែ វង្សវឌ្ឍនា អគ្គនាយករងនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាននៃក្រសួងបរិស្ថាន ដើម្បីចុះជំរុញការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវ និងអធិការកិច្ច នៅតាមបណ្ដារោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនានា ស្ថិតនៅក្នុងភូមិសាស្ដ្រខេត្ដស្វាយរៀង បានចំនួន ០៦ទីតាំង ៕