KH EMPIRE

ក្រុមការងាររបស់ក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តព្រះវិហារ បើកកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ

ការិយាល័យអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក យូ គឹមឡេង ប្រធានការិយាល័យ បានចូលរួមសម្របសម្រួលកិច្ចប្រជុំពិភាក្សា និងពិគ្រោះយោបល់ស្តីពីការផ្ទេរសហគមន៍ព្រៃឈើ មកជាសហគមន៍តំបន់ការពារធម្មជាតិ ស្របតាមអនុក្រឹត្យលេខ: ១៩៦ អនក្រ.បក ស្តីពីការកែប្រែតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង។ កិច្ចប្រជុំនេះធ្វើឡើងនៅភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួងបរិស្ថាន លោកប្រធានការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិ អាជ្ញាធរភូមិ ឃុំ បុគ្គលិកអង្គការរីខូហ្វ គណៈកម្មការ និងសមាជិកសហគមន៍ សមាសភាពចូលរួមសរុប ៨៤នាក់ ស្រី៤២នាក់។

ជាលទ្ធផលនៃកិច្ចប្រជុំ ទាំងអាជ្ញាធរ និងសហគមន៍ ស្នើសុំឲ្យក្រុមការងារជួយរៀបចំនីតិវិធីផ្ទេរមកជាសហគមន៍តំបន់ការពារធម្មជាតិ ក្នុងគោលបំណងបន្តការពារព្រៃសហគមន៍ ឲ្យមាននិរន្តរភាព និងការរៀបចំទេសចរណ៍ធម្មជាតិ សម្រាប់ជាប្រយោជន៍ដល់សហគមន៍ទាំងមូល ៕

Exit mobile version