KH EMPIRE

ដីកាប់រាន ដុតទន្ទ្រាន ៣ ហិកតាស្នាដៃអញ្ញាតជន នៅភូមិសាស្ត្រស្រុកជីក្រែង និងស្រុកស្វាយលើ មន្ត្រីជំនាញកំពុងស្រាវជ្រាវយ៉ាងសកម្មរកមុខមកផ្តន្ទាទោស

ថ្ងៃទី ២៦ មិថុនា នៅតំបន់ដែនជម្រកសត្វព្រៃបឹងពែរ មន្ត្រីឧទ្យានុរក្សល្បាតក្រុមទី២ បានសហការជាមួយកងកម្លាំងយោធា របស់តំបន់ប្រតិបត្តិការសឹករង ខេត្តសៀមរាប ដឹកនាំដោយលោក ចាន់ សុផល មេបញ្ជាការរងខេត្តសៀមរាប និងសហគមន៍ព្រៃធំ បានចុះល្បាតនៅចំណុចគគីកោងUTM 0445402-1472795 ស្ថិតនៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង បានជួបប្រទះករណីកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត ដើម្បីយកធ្វើកម្មសិទ្ធ០១កន្លែង លើទំហំផ្ទៃដីប្រមាណជា១ហិកតា ដែលបង្កឡើងដោយអញ្ញាតជន។ មន្រ្ដីជំនាញបានកសាងសំណុំរឿង បន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ ។

ចំណែកនៅតំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្រ្ដីឧទ្យានុរក្សក្រុមល្បាតទី២ បានចុះល្បាតដល់ចំណុចខាងកើតប្រាសាទប៉ី UTM0424337-1531432 ស្ថិតនៅក្នុងភូមិផ្ចឹកជ្រុំ ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើកម្មសិទ្ធ០១កន្លែង លើទំហំផ្ទៃដីប្រមាណជា ២ហិកតា ដែលបង្កឡើងដោយអញ្ញាតជន។

មន្រ្ដីជំនាញបានកសាងសំណុំរឿង បន្តស្រាវជ្រាវរកជនសង្ស័យ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ និងបានបិតខិតបណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើចំនួន១៣សន្លឹក ៕

Exit mobile version