ការិយាល័យដែនជម្រកសត្វព្រៃព្រះរកា-ឆែប ថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការទួលថ្មកែវ ចំនួន០១នាក់ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការត្រពាំងព្រីង ចំនួន០៣នាក់ វរសេនាតូចនគបាលការពារព្រំដែនគោកលេខ១០៥ ចំនួន០២នាក់ យោធាផ្នែកសឹករងស្រុកត្បែងមានជ័យ ចំនួន០៣នាក់ យោធាកងពលតូចអន្តរាគមន៍លេខ៧ ចំនួន០១នាក់ ចុះល្បាតចំណុច ព្រៃអាហឿន ព្រៃស្មាច់ សៅរ៉ឺយ ព្រៃត្រកួន ខ្លាក្រហ៊ឹម ប្រឡាយយក្សស្រង និយាមកាលេខ ៥៤៥២២៣-១៥៤១៦៧១ ស្ថិតក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដកហូតបានមងទាក់សត្វ ចំនួន០១ត្បូង វត្ថុតាងយកមករក្សាទុកនៅស្នាក់ការត្រពាំងព្រីង។
នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ផងដែរ មន្រ្តីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំសង្កែ ចំនួន វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ១០៥ យោធាផ្នែកសឹករងស្រុកឆែប បានចុះល្បាតនៅចំណុចក្រោយត្រពាំងកកោះ និយាមកាលេខ ៥៦៨៤៧៦-១៥៥៦៧៨៨ ស្ថិតក្នុងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ បានប្រទះឃើញឈើមួយកន្លែង ចំនួន១,៦ ម៉ែត្រត្រីគុណ ដែលបានសន្និធិដោយគ្មានលិខិតអនុញ្ញាត និងរុករកឃើញរណារយន្ត ចំនួន០១គ្រឿង ។ វត្ថុតាងយកមករក្សាទុកនៅស្នាក់ការភ្នំសង្កែ ៕