KH EMPIRE

បំផ្លាញដើមដំឡូងដាំលើដីព្រៃធម្មជាតិ និងដកហូតត្រាក់ទ័រ ១គ្រឿង ដែលម្ចាស់រត់គេចខ្លួន នៅភូមិសាស្ត្រ ឃុំរណសិរ្ស ស្រុកសង្គមថ្មី

ការិយាល័យដែនជម្រកសត្វព្រៃ ព្រៃឡង់-បឹងពែរ នៅថ្ងៃទី២៩-៣០ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមន្រ្តីឧទ្យានុរក្សស្នាក់ការរងតាសែង និងស្នាក់ការរងជាំស្រែចំនួន០២នាក់សហការជាមួយកម្លាំងយោធា ផ្នែកសឹករងស្រុករវៀងចំនួន០៦នាក់ បានចុះល្បាតព្រៃដល់ចំណុចអូរសុភាព និយាមការ ៤៦០០២៩-១៤៧៩៧១០ មិនជួបបទល្មើសទេ បន្តល្បាតដល់ចំណុចត្រពាំងព្រីង និយាមកា៤៥៦៩០៤-១៤៨០៩២២ បានជួបស្នាកស្នាមឈូសឆាយនិងភ្ជួរលើករងដាំដំឡូងរួចប្រហែលជាង១ខែមុនដែលមានទំហំប្រមាណ១.៥ហិកតា ។

បន្តល្បាតដល់ចំណុចព្រៃតាសេកនិយាមកា៤៥៥១៤៦-១៤៧៨០៨៩ បានពិនិត្យទីតាំងចាស់មានស្នាមដាំដំឡូងថ្មីៗ ហើយមន្រ្តីយើងបានធ្វើការដកដើមដំឡូងចោល ។ រួចបន្តល្បាតដលចំណុចត្រពាំងប្រូក និយាមកា ៤៥៨២៣៧- ១៤៧៤៤៩១ បានជួបត្រាក់ទ័រឈូសឆាយដីព្រៃ យកដីធ្វើជាកម្មសិទ្ធិ ដែលមានទំហំប្រមាណ០.៥ហិកតា ពេលកម្លាំងចូលដល់ជនល្មើសបានរត់គេចខ្លួនអស់ បន្សល់ទុកតែត្រាក់ទ័រចំនួន០១គ្រឿង ចំពោះវត្ថុតាងមន្ត្រីងបានរឹបអូសយកមករក្សាទុកនៅស្នាក់ការរងតាសែង។
ទីតាំងខាងលើស្ថិតនៅភូមិរលំស្លែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ៕

Exit mobile version