ថ្ងៃទី ៣០ មិថុនា តំបន់ដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព មន្ត្រីឧទ្យានុរក្សក្រុមល្បាតទី២ចំនួន៤នាក់ ប្រើប្រាស់ម៉ូតូចំនួន៤គ្រឿង ភ្ជាប់ជាមួយអាវុធCKC០១ដើម គ្រាប់១០គ្រាប់ បានធ្វើការចុះល្បាតដល់ចំណុចខាងជើងឬស្សីស្រុកUTM419690-1541406 ស្ថិតនៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ជាលទ្ធផលបានជួបប្រទះករណីបោះបង្គោលក្រាក់ហ៊ុមព័ទ្ធ ដាក់សញ្ញាសម្គាល់ក្នុងគោលបំណងដើម្បី យកដីធ្វើជាកម្មសិទ្ធិ ទំហំប្រមាណ០២ហិកតា ដែលបង្កឡើងដោយអញ្ញាតជន កម្លាំងល្បាតបានធ្វើការដកផ្តួលចោលនៅនឹងកន្លែងបានចំនួន៩៥បង្គោល និងកសាងសំណុំរឿង បន្ដស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងបិតខិតបណ្ណ័អប់រំផ្សព្វផ្សាយនៅតាមដើមឈើចំនួន១៥សន្លឹក ៕