ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក ជា វង្សណារិទ្ធ អនុប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង និងសហការីការិយាល័យគាំណារបរិស្ថាន បានសហការជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្ត រដ្ឋបាលស្រុករតនមណ្ឌល និងរដ្ឋបាលឃុំត្រែង ចុះពិនិត្យមើលសកម្មភាពការងារ និងវឌ្ឍនភាពរបស់ ក្រុមហ៊ុនហ្វីនិច អ៉ិនដាស្ទ្រៀល (Phoenix Industrial Co.,Ltd.) ក្នុងការកែលម្អប្រព័ន្ធប្រឡាយផ្សេងៗនៅក្នុងបរិវេណរោងចក្រ ស្របតាមស្មារតីអង្គប្រជុំ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ស្តីពី ករណីមានការលើកឡើងអំពីការលេចធ្លាយសារធាតុពុលពីរោងចក្រ របស់ក្រុមហ៊ុន ហ្វីនិច អ៉ិនដាស្ទ្រៀល(Phoenix Industrial Co.,Ltd.)ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ៕