KH EMPIRE

ប្រធានស្នាក់ការរងឧទ្យានជាតិ អូចាយ សហការជាមួយសហគមន៍.អូរកាពីន និងបុគ្គលិកអង្គការអនុផលព្រៃឈើ (NTFP) ចុះដោះកាមេរ៉ា

ថ្ងៃទី២៥ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក សុវណ្ណ សុងខាម ប្រធានស្នាក់ការរងឧទ្យានជាតិ អូវែង និងលោក វ៉ន សង្វាន ប្រធានស្នាក់ការរងឧទ្យានជាតិ អូចាយ បានសហការជាមួយសហគមន៍.អូរកាពីនចំនួន ០៤នាក់ និងបុគ្គលិកអង្គការអនុផលព្រៃឈើ (NTFP)ចំនួន ០២នាក់ នឹងនិស្សិតមកពីទីក្រុងប៉ារីស ប្រទេសបារាំងចំនួន ០៤នាក់ ចុះប្រមូលទិន្នន័យ នឹងដោះកាមេរ៉ាថតរូបស្វ័យប្រវត្តិ នៅសហគមន៍តំបន់ការពារធម្មជាតិអូរកាពីន ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ភូមិសាស្រ្តខេត្តស្ទឹងត្រែង ។

ដល់ចំណុចអូចាន់រ៉ាក់និយាមកា(683620-1555229) ឮសម្លេងសត្វទោចយំចំនួន០២ក្រុមប្រហែល១០ក្បាល។ដល់ចំណុចនិយាមកា(683953-1555387)បានជួបប្រទះឃើញសត្វអណ្ដើកវារឆ្លងផ្លូវចំនួន០១ក្បាល និងបានដោះកាំមេរ៉ាចំនួន០៥គ្រឿង នៅចំណុចអូចាន់រ៉ាក់ និយាមកា(683644-1555551)(683581-1556212)(683749-1555984)(684383-1554558)(684873-1554131)។ចំណុចអូយេម និយាមកា(683883~1558992) ឮសម្លេងសត្វទោចយំចំនួន០១ក្រុមប្រហែល០៥ក្បាល និងដល់ចំណុចអូរយេនបានដោះកាំមេរ៉ាចំនួន០៧គ្រឿង ចំណុចនិយាមកា(684014-1559457)(684814-1559711)(682855-1559491)(682857-1559486)(682734-1559499)(681870-1559355)(682379~1559344)។ដល់ចំណុចអូក្រណឹង បានដោះកាមេរ៉ាចំនួន០៤គ្រឿង -ចំណុចនិយាមកា(680443-1559327) (680347-1560069)(679765-1559407)(675201-1556838) ៕

Exit mobile version