ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល លោក ខឹម ប៊ុនថង នាយករងឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល នៅថ្ងៃទី ៣០ មិថុនា បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ប៉េង សុវណ្ណារិន តំណាងអង្គការអភិរក្សអន្តរជាតិCI និងក្រុមការងារសរុបចំនួន ១៥នាក់ ស្រី ០១នាក់ នៅស្នាក់ការកណ្តាលឧទ្យានុរក្សឫស្សីជ្រុំថ្មបាំង ។ ជាលទ្ធផលសម្រេចបាន ៖
+ ចុះល្បាតសរុបចំនួន ១៥៧លើក ស្មើនឹង២៣៧ថ្ងៃ
+ បង្ក្រាបបទល្មើសធនធានធម្មជាតិបានសរុប ២៨ករណី
+ ដកហូតវត្ថុតាងបានសរុបចំនួន ២២ករណី
_ រណាយន្ដធន់ធំចំនួន ០១គ្រឿង ចំនួន១ករណី
_ រណាយន្ដធន់តូចចំនួន ០១គ្រឿង ចំនួន ១ករណី
_ អន្ទាក់ចម្រុះសរុបចំនួន ៦៩៤ខ្សែ ចំនួន១២ ករណី
_ លបស្បៃមងចំនួន ០២ដៃ ចំនួន១ករណី
_ ដងឆក់ត្រីបានចំនួន ០២ដើម ចំនួន១ករណី
_ កាំភ្លើងកែច្នៃ(ប្រើខ្យល់)ចំនួន០១ដើម ចំនួន១ករណី
_ ដោះលែងសត្វ(ពង្រូល)ចំនួន០២ក្បាលអោយចូលព្រៃធម្មជាតិវិញចំនួន ២ករណី
_ ដកហូតឈើសរុបចំនួន ១,៩៩១ម៉ែត្រត្រីគុណចំនួន២ករណី
_ ដកដំណាំខុសច្បាប់សរុបបានចំនួន១៥១៨ដើម ចំនួន២ករណី
+ កសាងសំណុំរឿងបញ្ជូនមកមន្ទីរបរិស្ថានខេត្តបានចំនួន០៦ សំណុំរឿង។
_ ករណីកាប់គាស់ រុករានដីព្រៃ(អញ្ញាតជន)មានផ្ទៃដីចំនួន៤៩,៤៨០ម៉ែត្រការេចំនួន៤ករណី
_ បានចូលបំភ្លឺសវនាការ និងស្រាវជ្រាវរកសាវតាជាតិជនសង្ស័យសរុបបានចំនួន២ករណី
_ ករណីដឹកជញ្ជូនផលអនុផលធនធានធម្មជាតិគ្មានលិខិតអនុញ្ញាត(ឈើ)ចំនួន២ករណី(ចូលខ្លួនពិន័យ១ករណី និងពុំទាន់ចូលខ្លួនពិន័យ១ករណី) ៕