លោក ធិន សម្បត្តិ មន្ត្រីការិយាល័យ វាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចូលរួមត្រួតពិនិត្យនិងផ្តល់យោបល់ទៅលើគម្រោងបង្កើតក្រុមហ៊ុន តុងយ័ន (ខេមបូឌា) ហ្គាម៉ិន ឯ.ក ដែលមានទីតាំងស្ថិតនៅភូមិ ម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក ស៊ុក សង្វាពេជ្រ នាយករងរដ្ឋបាល សាលារាជធានីភ្នំពេញ។
បន្ទាប់មកបានចុះវាយតម្លៃគុណវុឌ្ឍមេត្រីភាពបរិស្ថាន នៅភូមិសាស្រ្តខណ្ឌទួលគោក និងខណ្ឌសែនសុខ បានចំនួន ៣ មូលដ្ឋាន៖
១.សាលាបឋមសិក្សាបឹងសាឡាង ផ្លូវ២៦០ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក
២.សាលាបឋមសិក្សាឯកភាព សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
៣.សាលាបឋមសិក្សាមិត្តភាព ផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក
៤.រោងចក្រកាត់ដេរសម្លៀកបំពាក់ សាមីល ខេមបូ ភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ៕