នៅថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៤ ដោយមានការណែនាំពីឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោកអនុប្រធានការិយាល័យ បានដឹកនាំមន្រ្ដីឧទ្យានុរក្សចំនួន០៣នាក់ បានធ្វើការឃាត់ខ្លួន និងបញ្ជូនជនសង្ស័យទៅតុលាការចំនួន០១នាក់ ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិសំណុំរឿងលេខ:០៦២/២៤ ដគព ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ និងសំណុំរឿងព្រហ្មទណ្ឌលេខ:៩៦៣ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប ករណីកាប់គាស់ រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ រួមទាំងមានបោះបង្គោលហ៊ុមព័ទ្ធដីព្រៃ និងសាងសង់រោងអនាធិបតេយ្យ លើទំហំផ្ទៃដី៤,៣៦ហិកតា ប្រព្រឹត្ដនៅចំណុចខាងជើងត្រពាំងត្រីឌៀប UTM0410964-1541432 ស្ថិតនៅក្នុងភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ញ៉ែម ផល្លា ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ៕