KH EMPIRE

បង្ក្រាបបទល្មើសនេសាទនៅភូមិសាស្ត្រ ជុំវិញតំបន់រ៉ាមសារព្រែកទាល់

នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២៤ មន្ត្រីឧទ្យានុរក្ស ប្រចាំការនៅតំបន់រ៉ាមសារព្រែកទាល់បានធ្វើការចុះល្បាតក្នុង និងជុំវិញតំបន់រ៉ាមសារព្រែកទាល់ ជាលទ្ធផលក្រុមការងារសម្រេចបានចំនួន ០៣ ករណី សរុបរួមមាន៖
+ ចំណុចក្រឡុកសារាយ
– របាំងសាច់អួន ប្រវែង ១៥០០ ម៉ែត្រ
– បង្គោល ចំនួន ១១០ ដើម
– ឡុកចាប់ត្រី ចំនួន ៣ គ្រឿង
+ ចំណុចកប់ចេស (ទន្លេសាប)
– របាំងសាច់អួន ប្រវែង ១៦០០ ម៉ែត្រ
– បង្គោល ចំនួន ២៤០ ដើម
– ឡុកចាប់ត្រី ចំនួន ៣ គ្រឿង
+ ចំណុចកោះក្រង (ទន្លេសាប)
– របាំងស្បៃមុង ប្រវែង ១២០០ ម៉ែត្រ
– បង្គោល ចំនួន ១៥០ ដើម
– ឡុកចាប់ត្រី ចំនួន ២គ្រឿង
– សូមបញ្ចាក់ថា រាល់វត្ថុតាង ត្រូវបានកម្ទេចចោលនៅនឹងកន្លែង ដែលស្ថិតនៅក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ត បាត់ដំបង៕

Exit mobile version